Join Our Telegram Channel
Ingredients
ក្តាម 3 ធំៗលាងទឹកឲ្យស្អាតបកឲ្យហើយ
ខ្ទិះដូង កន្លះចានចង្កឹះ
ម្ទេសឆ្អើរចិញ្ច្រាំ 1 ស្លាបព្រាបាយ
ស្ករស 1 ស្លាបព្រាបាយកន្លះ
ទឹកត្រី និងប៊ីចេង 1 មុខបន្តិច
ស្លឹកខ្ទឹម 1 ដើម ហាន់តូចល្មម
ខ្ទឹមស 1 កំពឹស ចិតចំណិតស្តើង
ម្ទេសប្លោក ចិតរាងវែងបន្តិច
Directions
- ដំបូងយកម្ទេសឆ្អើរចិញ្ច្រាំ លីងក្នុងឆ្នាំងខ្ទះដាក់ភ្លើងឲ្យក្តៅ លីងរហូតឡើងពណ៌ក្រហម ក្រោយមកដាក់ខ្ទិះដូងចូល។
- ឆាវាចូលជាមួយខ្ទិះដូងឲ្យសព្វដាក់ស្ករស, ទឹកត្រី និងប៊ីចេង ឆាបន្តិចទៀតដាក់ក្តាមចូល។
- បន្តឆាទៀត 3-4 ត្រឡប់បន្ថែមទឹកខ្ទិះចូលបន្តិច រួចទុកឲ្យឆ្អិនបិតភ្លើង យកទឹកក្រូចឆ្មាដាក់ចូល អាចដួសដាក់ក្នុងចានបាន យកខ្ទឹមស ម្ទេស និងស្លឹកខ្ទឹមដាក់ពីលើជាការស្រេច៕