របៀបខមឹកពីងពាងរសជាតិឈ្ងុយឆ្ងាញ់

Join Our Telegram Channel

Ingredients

  • មឹកពីងពាង ៥០០ក្រាម (កន្លះគីឡូ)

  • ជីវ៉ាន់ស៊ុយ ១០០ក្រាម (១ខាំ)

  • ខ្ញី ២០០ក្រាម (២ខាំ)

  • ម្សៅស៊ុប​ ២ស្លាបព្រាកាហ្វេ​

  • ម្រេចម៉ត់ ៣ស្លាបព្រាកាហ្វេ

  • ប្រេងឆា កន្លះកូនចាន

  • ស្ករត្នោត ១ស្លាបព្រាបាយ

  • ខ្ទឹមក្រហម ៥កំពិះ

  • ទឹកស៊ីអីវ ១ស្លាបព្រាបាយ

  • ប្រេងខ្យង ១ស្លាបព្រាបាយ

  • ប៊ីចេង  ១ស្លាបព្រាកាហ្វេ

  • អំបិល ១ស្លាបព្រាកាហ្វេ

  • ទឹកប៉េងបោះ ១ស្លាបព្រាបាយ

Directions

  • យកមឹកពីងពាងលាងទឹកអោយស្អាតហើយរើសយកអាតូចល្មម​ហើយយកវាមកប្រលាក់លាយគ្រឿងជាមួយនឹងគ្រឿងទេស (ម្សៅស៊ុប ប្រេងឆា​ ស្ករត្នោត ខ្ទឹមក្រហម ម្រេចម៉ត់ ទឹកស៊ីអីវ ប្រេងខ្យង អំបិល និង ប៊ីចេង) រូចទុកវាអោយចូលជាតិបន្តិច។
  • ដាក់ប្រេងឆាក្នុងខ្ទះអោយក្តៅ ដាក់ស្ករត្នោតចូលនឹងលីងវាអោយក្រហម ជាមួយនឹងខ្ទឹមស ខ្ញី និង ខ្ទឹមក្រហម​ ។
  • បន្ទាប់មកដាក់មឹកដែលប្រលាក់គ្រឿងរួចចូល និងដាក់ទឹកប៉េងប៉ោះចូលបន្តិច ។
  • ចុងក្រោយថែមទឹកបន្តិចនឹងរំងាស់វាល្មមញាំ ដួសដាក់ចាន និង ដាក់ជីវ៉ាន់ស៊ុយ ជាការស្រេច ។