Join Our Telegram Channel
Ingredients
ត្រីសាបាក់ 800 ក្រាម
ប៉េងប៉ោះទុំ 2-3ផ្លែ
ខ្ទឹមស 5កំពឹស
ខ្ទឹមក្រហម 3កំពឹស
គល់ស្លឹកខ្ទឹម
អំបិល 1ស្លាបព្រាកាហ្វេ
ទឹកប្រេងខ្យង 1ស្លាបព្រាកាហ្វេ
ម្រេចម៉ត់ 1ស្លាបព្រាកាហ្វេ
ស្ករត្នោត 1ស្លាបព្រាបាយ
ប្រេងឆា 2ស្លាបព្រាបាយ
ទឹកត្រី 3ស្លាបព្រាបាយ
ទឹកប៉េងប៉ោះ 2-3ស្លាបព្រាបាយ
អំបិល 1ស្លាបព្រាកាហ្វេ
ម្រេចម៉ត់ 1ស្លាបព្រាកាហ្វេ
ទឹកប្រេងខ្យង 1ស្លាបព្រាកាហ្វេ
ម្ទេសហុយ (ដាក់តាមចំណូលចិត្ត)
ម្ទេសក្រៀម (តាមចំណូលចិត្ត ឬមិនដាក់ក៏បាន)
Directions
- លាងត្រីនឹងបន្លែអោយបានស្អាតល្អ
- ប៉េងប៉ោះពុះជា2ឬហាន់ជាដុំតូចៗល្មម ខ្ទឹមស និងខ្ទឹមក្រហមចិញ្រ្ចាំ គល់ស្លឹកខ្ទឹមហាន់ប្រវែងមួយថ្នាំងដៃ
- របៀបប្រឡាក់ត្រី យើងត្រូវយកត្រីដាក់ជាមួយអំបិល ទឹកប្រេងខ្យង និងម្រេច ប្រឡាក់ច្របល់ចូលគ្នាឲ្យសព្វល្អ
- ដាំឆ្នាំងដាក់ស្ករត្នោតចូលកូរឲ្យរលាយស្ករ រួចដាក់ប្រេងឆា ខ្ទឹមសចិញ្រ្ចាំ និងខ្ទឹមប្រហមចិញ្រ្ចាំចូលច្របល់ចូលគ្នាឲ្យសព្វ ហើយដាក់ទឹកត្រី ទឹកប៉េងប៉ោះ អំបិល ម្រេចម៉ត់ ទឹកប្រេងខ្យង និងម្ទេសហុយចូលច្របល់ចូលគ្នា
- រួចដាក់ប៉េងប៉ោះចូលច្របល់តិចៗចូលគ្នាឲ្យសព្វឲ្យពុះ ហើយដាក់ម្ទេសក្រៀមចូល និងចាក់ទឹកចូលកូរចូលគ្នាឲ្យសព្វ ទុកឲ្យពុះ
- បន្ទាប់យកឆ្នាំងថ្មីមួយមកចាក់ត្រីដែលប្រឡាក់ហើយដាក់ចូល រួចចាក់ទឹកខដែលធ្វើហើយចូលទៀត។យកទៅដាក់រំងាស់ប្រហែល 30-45នាទី ភ្លក្សរសជាតិតាមចំនូលចិត្ត
- ឆ្អិនហើយដាក់គល់ស្លឹកខ្ទឹម និងបន្ថែមម្ទេសបានតាមចំណូលចិត្តជាការស្រេច។
សូមកុំដាក់ទឹកច្រើនពេក ត្រឹមតែប្រហែលគ្នាជាមួយត្រីបានហើយ