Join Our Telegram Channel
Ingredients
ជើងជ្រូកមួយចំហៀង ប្រហែល1គីឡូ
ស្ពៃជ្រក់ កន្លះគីឡូ
ស្ករត្នោត 3ស្លាបព្រាបាយ
ទឹកត្រី 2ស្លាបព្រាបាយ
ម្សៅស៊ុប កន្លះស្លាបព្រាបាយ
អំបិល 1ស្លាបព្រាកាហ្វេ
ខ្ទឹមចិញ្រ្ចាំ 1ស្លាបព្រាបាយ
ម្រេច 1ស្លាបព្រាកាហ្វេ
ពងទាស្ងោរឆ្អិន 5គ្រាប់
Directions
- ជើងជ្រូកកោសស្បែកហើយលាងទឹកអោយស្អាត
- ស្ពៃជ្រក់លាងទឹកអោយស្អាតហើយកាត់ជាដុំៗធំល្មម
- ដាក់ឆ្នាំងអោយក្តៅហើយចាក់ស្ករត្នោតចូល (បន្ធូរភ្លើងអោយតិចវិញ)កូរអោយរលាយស្ករហើយក្រហមបន្តិចចាំចាក់ខ្ទឹមចិញ្រ្ចាំចូល។ បន្តកូរអោយវាឈ្ងុយហើយឡើងជើងអង្ក្រង
- រួចហើយដាក់អំបិល ទឹកត្រី ម្សៅស៊ុប នឹងម្រេចចូល។កូរវាអោយរលាយសព្វចូលគ្នាទើបចាក់សាច់ជ្រូកចូល
- ហើយថែមពងទាស្ងោរចូល កូរត្រលប់សាច់ជ្រូកហើយរំងាស់វារហូតដាច់ទឹក
- ពេលដាច់ទឹកទើបថែមទឹក2កូនចានចង្កឹះចូល(ប្រហែលជិតកន្លះលីត្រ) ភ្លក្សរសជាតិតាមចំនូលចិត្ត
ស្បៃជ្រក់មានរសជាតិប្រៃបន្តិចហើយ ដូច្នេះកុំដាក់អំបិលច្រើនជាងនេះអី - ពេលដែលរំងាស់បានប្រហែល 10-15នាទីហើយទើបយើងចាក់ជ្រក់ស្ពៃចូល
- 10នាទីក្រោយមកទៀត បើសាច់ជ្រូកផុយហើយយើងត្រូវបិទភ្លើងហើយលើកឆ្នាំងចុះជាការស្រេច