Join Our Telegram Channel
Ingredients
បង្កង 1គីឡូ
ខ្ទឹមបារាំមតូចល្មម 1ផ្លែ
ផ្សិតចំប៉ើង 2-3ខាំ
ជីជ្រក់ កន្លះចានចង្កឺះ
អំពិលខ្ចី 3-4គួរ ឬប្រើក្រូចឆ្មាក៏បាន
ស្ករ អំបិល ម្សៅស៊ុប ទឹកត្រី
ខ្ទឹមស ខ្ទឹមក្រហម រំដេង គល់់ស្លឹកគ្រៃ ស្លឹកក្រូចសើច
Directions
- លាងបង្កងហើយកាត់ព្រុយចេញរួចលាងទឹកអោយស្អាត។ រំដេង គល់់ស្លឹកគ្រៃ ស្លឹកក្រូចសើច ក៏ត្រូវលាងទឹកអោយស្អាតរួចទុកមួយឡែកសិន
- ដាក់ដាំទឹកកន្លះឆ្នាំងល្មម ពេលទឹកពុះត្រូវបង់ រំដេង គល់់ស្លឹកគ្រៃ ស្លឹកក្រូចសើច ខ្ទឹមសនឹងខ្ទឹមក្រហមចូលជាមុនសិន កុំភ្លេចបង់អំបិលបន្តិចផង
- ពេលទឹកកំពុងពុះខ្លាំងយើងត្រូវបង់បង្កងចូល ទុកវាអោយពុះម្តងទៀតទើបបង់ស្ករ ទឹកត្រី ម្សៅស៊ុបមួយមុខបន្តិចចូល។ ភ្លក្សរសជាតិតាមចំនូលចិត្ត (ស្ងោរជ្រក់មិនត្រូវប្រើស្ករច្រើនពេកទេតែត្រូវអោយប្រែមុតបន្តិចទើបវាស៊ីគ្នាជាមួយម្ជូរ)
- បង់ខ្ទឹមបារាំងនឹងផ្សិតចូលតាមក្រោយ ទុកអោយពុះម្តងទៀតជាការស្រេច។ ស្ងោរជ្រក់បង្កងរួចរាល់ហើយ ពេលដួសញ៉ាំកុំភ្លេចថែមម្ជូរហើយនឹងជីហើយថែមក្រូចឆ្មា
- បើសិនជាជ្រក់អំពិលខ្ចីវិញត្រូវលាងទឹកវាអោយស្អាតល្អ ពេលដែរទឹកពុះត្រូវស្ងោរអំពិលអោយអោយតែកុំអោយបែកចេញជាតិជូរចូលទឹកសម្ល និយាយរួមស្ងោរអោយវាទន់រួចស្រង់ចេញ។ ពេលញ៉ាំចាំដួសទឹកសម្ល1វែកហើយជ្រុំវាអោយចេញជាតិជូរ ទើបយកទៅជ្រក់នៅក្នុងចានសម្ល
- វិធីងាយៗមួយទៀត ដំអំពិលអោយបែកហើយដាក់ក្នុងចានរួចទើបដួសទឹកសម្លចូលតាមក្រោយតែធ្វើបែបនេះ ពេលញ៉ាំយូទៅវាកាន់តែជូរខ្លាំង