របៀបឆាប៉េងប៉ោះសាច់គោ

Join Our Telegram Channel

Ingredients

  • សាច់គោ 200ក្រាម

  • ប៉េងប៉ោះឈឺរី 300ក្រាម

  • ស្លឹកខ្ទឹម ខ្ទឹមចិញ្រ្ចាំ ម្ទេស

  • ស្ករ អំបិល ម្សៅស៊ុប ប្រេងខ្យង ទឹកត្រី

Directions

  • លាងសាច់គោអោយស្អាតហើយហាន់ជាបន្ទះស្តើងៗ ចំណែកប៉េងប៉ោះពុះជា2
  • ដាំខ្ទះអោយក្តៅ រួចដាក់ម្ទេសនឹងខ្ទឹម បំពងអោយក្រហមទើបចាក់សាច់គោចូល។ពេលសាច់គោឆ្អិនត្រូវដាក់គ្រឿងមានដូចជា ស្ករ អំបិល ទឹកត្រី ម្សៅស៊ុប ប្រេងខ្យង មួយមុខបន្តិចៗ
  • ភ្លក្សរសជាតិតាមការចូលចិត្តរួចទើបចាក់ប៉េងប៉ោះចូល ឆាអោយឆ្អិនបន្លែជាការស្រេច
  • ពេលដួសញ៉ាំកុំភ្លេចថែមស្លឹកខ្ទឹម
  • សូមទទួលទានដោយរីករាយ