របៀបធ្វើបបរគ្រឿង(អង្ករបុក) ខេត្តស្វាយរៀង ឬបបរបាញ់កាញ់

Join Our Telegram Channel

Ingredients

  • សាច់មាន់ ឬ សាច់ត្រី តាមចំណូលចិត្ត (តែភាគច្រើនគេប្រើសាច់ត្រី)

  • ជើងជ្រូក

  • ប្រហិតត្រីចៀន

  • ម្សៅអង្ករបុក ឬ (បាញ់កាញ់)

  • ឈាមមាន់ ឬ ឈាមជ្រូក

  • បង្គារក្រៀម យាហ៊ឺ

  • ផ្សិតចំបើង

  • ឆៃប៉ូវប្រៃ

  • ដុំស៊ុប

  • ស្ករ

  • ទឹកត្រី

  • អំបិល

  • ខ្ទឹមស

  • ការ៉ុត

  • សណ្តែកបណ្តុះ ជីរណា ស្លឹកខ្ទឹម សៀង ម្ទេស ម្រេច ក្រូចឆ្មា
    ខ្ទឹមរំលីង (ទាំងនេះគឺជាគ្រឿងទុកដាក់ក្រៅ)

Directions

  • ដាក់ដាំទឹកអោយពុះរួចស្រុះជើងជ្រូកប្រហែល 15នាទី ដើម្បីបំបាត់ក្លិន។ ចំណែកត្រីវិញស្ងោរអោយឆ្អិន
  • ដាក់ដាំទឹកមួយឆ្នាំងថ្មី ពេលទឹកពុះដាក់ជើងជ្រូកជាមួយនឹងបង្គាក្រៀម យាហុឺ ជាមួយឆៃប៉ូវប្រៃដែរយើងហាន់ស្តើងៗ
  • ពេលទឹកស៊ុបពុះភ្លាមត្រូវបើកគំរបឆ្នាំងចោល ហើយដួសពពុះវាចេញដើម្បីកុំអោយទឹកស៊ុបប្រែទៅជាពណ៍ខ្មៅ(គំរបឆ្នាំងមិនចាំបាច់បិទវិញទេ)
  • បន្ទាប់ពីរំងាស់ទឹកស៊ុបប្រហែល 30-45 នាទីហើយ​ យើងត្រូវដាក់ស្ករអំបីលបន្តិចជាមួយនឹងម្សៅស៊ុប(អំបិលដាក់បន្តិចបានហើយដោយសារយើងដាក់ឆៃប៉ូវប្រៃ) រួចភ្លក្សរសជាតិសាបប្រៃតាមចំនូលចិត្ត តែកុំដាក់ប្រៃពេកព្រោះយើងមានថែមគ្រឿងខាងក្រៅទៀត
  • ជាចុងក្រោយ ត្រូវដាក់ម្សៅអង្ករហើយឈាមជ្រូកជាមួយផ្សិតចំប៉ើងចូល
  • វគ្គបញ្ចប់ ដួសដាក់ចានហើយថែមគ្រឿងមានដូចជាសៀង ម្រេច ក្រូចឆ្មា ស្លឹកខ្ទឹមនឹងជីរណា ម្ទេសតាមចំនូលចិត្ត តែកុំភ្លេចដាក់ខ្ទឹមលីងព្រោះក្លិនឆ្ងុយរបស់វាធ្វើអោយបបរកាន់តែមានរសជាតិឆ្ងាញ់
  • សូមពិសារដោយរីករាយជាមួយក្រុមគ្រួសារ