ធ្វើនំបញ្ចុកសម្លណាំយ៉ាគ្រឿងសមុទ្រ

Join Our Telegram Channel

Ingredients

  • ត្រីរសធំ 1គីឡូ

  • ក្តាមសមុទ្រ 1-2គីឡូតាមចំនូលចិត្ត

  • ខ្ទិះដូង 1គីឡូ

  • គ្រឿង បុកម៉ដ្ឋ 1ចានចង្កឹះ

  • ម្ទេសឆ្អើល ចិញ្ច្រាំម៉ដ្ឋ

  • អំបិល ស្ករ ម្សៅស៊ុប ទឹកត្រី

  • កាពិ 1ស្លាបព្រាបាយ

  • ខ្ទឹមស

  • បង្ការក្រៀម បុកម៉ដ្ឋ

Directions

  • ត្រីស្ងោរអោយឆ្អិនបេះឆ្អឹងចេញរួចបុកអោយម៉ដ្ឋ
  • ដាក់ប្រេងឆាក្នុងខ្ទះអោយក្ដៅ បំពងខ្ទឹមសដាក់ម្ទេសឆ្អើរលីងអោយឈ្ងុយចេញពណ៍ក្រហមដាក់គ្រឿង លីងអោយឈ្ងុយរួចដាក់កាពិ ទឹកត្រី ស្ករ អំបិល ម្សៅស៊ុប ទឹកត្រី ហើយដាក់ត្រីនឹងបង្ការក្រៀម ក្តាមសមុទ្រចូលលីងអោយឈ្ងុយទៀត។
  • ក្រោយមកដាក់ទឹកខ្ទិះដូងចូលបន្តិចចូលរំងាស់អោយរីងទឹក
  • ភ្លក្សរសជាតិតាមចំណូលចិត្តរំងាស់អោយពុះហើយលើកចុះ
  • ពេលញាំដាក់បន្លែតាមចំនូលចិត្តហើយដាក់នំបញ្ចុកហើយស្រូបទឹកសម្លរតាមចំនូលចិត្ត