ត្រីអណ្តែងអាំងជាមួយក្តឹបអំពិលបុក

Join Our Telegram Channel

Ingredients

  • ត្រីអណ្តែងស្រែ 1គីឡូ

  • ក្តឹបអំពិលខ្ចី 2-3ខាំ

  • អំបិល ទឹកត្រី ស្ករ

  • ខ្ញី 1កូនដុំប៉ុនមេដៃ

  • ម្ទេស ខ្ទឹមស 2កំពឹស

Directions

  • ត្រីអណ្តែងត្រូវលាងអោយស្អាត​អោយជាត់រំអិលនឹងជាតិឆ្អាប។ ឬលាងជាមួយទឹកសូដា ម្យ៉ាងទៀតលាងជាមួយក្រូចឆ្មានឹងអំបិល
  • ក្តឹបអំពិលត្រូវលាងអោយស្អាត​ ហើយបុកអោយម៉ត់។ពេលបុកត្រូវដាក់អំបិលចូលបន្តិចដើម្បីកុំអោយខ្មៅ
    បុកលាយជាមួយម្ទេស ខ្ទឹមសនឹងស្ករស បុកអោយម៉ត់ទើបថែមទឹកត្រីតាមក្រោយ
  • ចំពោះត្រីអាំងវិញ ត្រូវអាំងជាមួយភ្លើងធ្យូងទើបឆ្អិនល្អហើយឆ្ងាញ់ខ្លាំង។ ធ្យូងត្រូវទុកអោយឆេះសុះល្អអោយក្តៅងុំក្នុងចង្ក្រាន បន្ទាប់មកចាប់ធ្យូងចេញក្រៅវិញ ដាក់តែបន្តិចបានហើយដើម្បីអោយត្រីឆ្អិនល្អហើយមិនខ្លោច
  • ពេលអាំងត្រូវយកគ្របឆ្នាំងមកគ្រប់ពីលើ ពេលជិតអស់ភ្លើងត្រូវដាក់ធ្យូងដែលយើងចាប់ចេញចូលមកវិញ
    ហាមដាក់ធ្យូងថ្មីព្រោះវាធ្វើអោយមានផ្សែងខ្មៅហើយមានក្លិនឈ្ងៀមជាប់ត្រី