ត្រីឆ្ពិនអាំងជាមួយស្វាយខ្ចី

Join Our Telegram Channel

Ingredients

  • ត្រីឆ្ពិន

  • ស្វាយខ្ចី

  • ទឹកត្រី ស្ករ ម្សៅស៊ុប ម្ទេស ខ្ទឹមសខ្ទឹមក្រហម

Directions

  • ត្រីឆ្ពិនកាន់តែធំអាំងកាន់តែឆ្ងាញ់
  • លាងត្រីអោយស្អាត ទុកអោយស្រស់ទឹក
  • បង្កាត់ភ្លើងធ្យូង អោយឆេះសុះល្អលែងមានផ្សែង ទុកអោយក្តៅចង្ក្រានសិនមុនយកត្រីទៅអាំង
  • ពេលដាក់អាំងត្រូវដកភ្លើងចេញខ្លះ ទុកតែបន្តិចបានហើយ ព្រោះត្រីនេះងាយខ្លោចខ្លាំងណាស់
  • ពេលអាំងគួរយកគ្របឆ្នាំងទៅគ្របអោយជិតដើម្បីអោយឆ្អិនល្អដល់សាច់ខាងក្នុង
  • ត្រីនេះចំនាយពេលអាំងយូបន្តិច តែពិតជាឆ្ងាញ់ណាស់
  • ចំពោះទឹកត្រីស្វាយវិញមិនពិបាកធ្វើទេ
  • សាប់ស្វាយខ្ចី ឬកោសជាសសៃតូចៗ ហើយចាក់ទឹកត្រីចូល ដាក់ស្ករបន្តិច ឬថែមម្សៅស៊ុបបន្តិចក៏បានដើប្បីអោយរសជាតិដិត ហើយដាក់ម្ទេស ខ្ទឹមស ខ្ទឹមក្រហម
  • ច្របល់វាចូលគ្នាអោយសព្វល្អ ហើយភ្លក្សរសជាតិប្រៃផ្អែមតាមការចូលចិត្ត
  • ត្រីឆ្អិនហើយ អាចញ៉ាំបានល្មម
  • ញ៉ាំជាមួយបាយក្តៅៗ ពិតជាឆ្ងាញ់ខ្លាំងណាស់