Join Our Telegram Channel
Ingredients
ត្រីបំពងអោយស្រួយ ដូចជា ត្រីដំរី ត្រីទីឡាពីយ៉ា ត្រីគន្ធរ ត្រីរ៉ស់ ជាដើម។
ថាសបន្លែត្រៀម មានសាលាដ ត្រសក់ និង ប៉េងប៉ោះ រៀបយ៉ាងណា អោយស្អាត តាមក្បាច់ដែលយើងស្រឡាញ់។
ទឹកត្រីសម្រូប ៖ ទឹកត្រី ស្ករស អំពិលទុំ ខ្ទឹមស ខ្ទឹមក្រហម ខ្ទឹមស្លឹក ម្ទេស និង ម្សៅឆា
Directions
- បំពងខ្ទឹមស អោយឈ្ងុយ ហើយចាក់ទឹកត្រីចូល កន្លះវែក ដាក់ស្ករសពីរស្លាបព្រាបាយ អំពិលទុំមួយគួរ។
- យកម្សៅឆា 1 ស្លាបព្រាកាហ្វេ ដាក់លាយទឹកកន្លះកែវ កូរចូលគ្នាអោយសព្វ ហើយចាក់ក្នុងខ្ទះទឹកត្រីខ្ទឹមបំពង រួចកូរអោយសព្វ ទាល់តែឆ្អិនម្សៅ។
- រំងាស់អោយចេញជាតិអំពិលជូរ ភ្លក្សថែមថយ សាបប្រៃផ្អែមជូរ តាមចំណូលចិត្ត។
- បោះខ្ទឹមក្រហមហាន់ជាបន្ទះ ស្លឹកខ្ទឹមហាន់កង់ និង ម្ទេសទុំហាន់បញ្ឆិតៗ ចូលក្នុងទឹកត្រីរំងាស់ កូរហើយលើកចាក់សម្រូបលើត្រីបំពង ហើយបរិភោគភ្លាមៗ ទាន់ក្តៅៗ ជាមួយបាយស។