ញាំសាច់គោអាំងទឹកធ្លាក់

Join Our Telegram Channel

Ingredients

  • សាច់គោ

  • ម្រេច ទឹកត្រី

  • អង្ករលីង ស្ករសរ

  • ម្ទេសហុយ ទឹកក្រូចឆ្មារ

  • ខ្ទឹមក្រហម ខ្ទឹមបារាំង ជីអង្កាម

Directions

  • យកសាច់គោប្រឡាក់ជាមួយម្រេច និង ទឹកត្រី ហើយផ្អាប់ទុកប្រហែលមួយម៉ោង
  • អាំងសាច់គោដែលបានប្រឡាក់រួចជាមួយភ្លើងក្តៅល្មប្រហែល ៨ នាទី រួចប្រែម្ខាងទៀត (វាអាស្រ័យទៅលើកំរាស់សាច់របស់យើង) រហូតទាល់តែសាច់របស់យើងឆ្អិនល្មម (កុំឆ្អិនខ្លាំងពេក)
  • ពេលដែលអាំងសាច់គោរួចហើយ លើកដាក់ចានទុកអោយត្រជាក់ប្រហែល ៥ ទៅ ១០ នាទី ដើម្បីអោយវាបញ្ចេញជាតិទឹករបស់សាច់គោ
  • ហាន់សាច់គោជាបន្ទះវែងៗដែលអាចដាក់ចូលក្នុងមាត់បាន
  • ប្រើចានធំមួយដើម្បីលាយសាច់គោដែលបានហាន់ហើយ ជាមួយខ្ទឹមក្រហម និងខ្ទឹមបារាំង (មិនមែនដាក់ខ្ទឹមទាំងមូលទេហាន់វាតូចៗ ស្តើងៗដាក់ទាំងឆៅ)
  • រួចដាក់ជីអង្កាម អង្ករលីង ទឹកត្រី ស្ករសរ ម្ទេសហុយ ទឹកក្រូចឆ្មារ រួចច្របល់ចូលគ្នាអោយសព្វ (ប្រើដៃក៏បានបើញាំខ្លួនឯង) កុំភ្លេចស្រោចទឹកសាច់គោដែលស្រក់ចេញពីសាច់អាំងរបស់យើង។
  • ម្ហូបនេះគួរតែមានរសជាតិ ជូរ ប្រៃ និងហឺរ
  • ដួសដាក់ចានហើយក្លែមជាមួយស្រាបៀរកាន់តែពិសេស