Join Our Telegram Channel
Ingredients
ឆ្អឹងជំនីជ្រូក (កាត់ជាដុំល្មម)
កាពិ
គ្រឿងបុក (គល់ស្លឹកគ្រៃ រមៀត រំដេង ខ្ទឹមស ស្លឹកក្រូចសើច) បុកអោយម៉ត់
ម្ទេសក្រៀម យកទៅត្រាំទឹក រួចចញ្ច្រាំអោយម៉ត់
ស្ករត្នោត
អំបិល
ប្រេងខ្យង
ម្សៅស៊ុប
ទឹកត្រី
ប្រេងឆា
ស្លឹកក្រូចសើច កុំហាន់ (ទុកជាសន្លឹក)
Directions
- យកឆ្អឹងជំនី មកប្រលាក់ជាមួយម្សៅស៊ុបបន្តិច រួចយកទៅបំពងអោយឆ្អឹន និងឡើងក្រហម ហើយដួសទុកមួយអន្លើរ (ពេលដែរបំពងឆ្អឹងជំងី សូមដាក់ស្លឹកក្រូចសេីចចូលខ្លះដេីម្បីអោយឆ្អឹងជំនីកាន់តែឈ្ងុយ)
- ចាក់ប្រេងឆាចូលក្នុងខ្ទះទុកអោយក្ដៅ រួចដាក់ខ្ទឹមចិញ្ច្រាំចូលបំពងអោយឈ្ងុយបន្តិច ហើយដាក់ម្ទេសចិញ្ច្រាំនឹងកាពិ (កាពិដាក់តែបន្តិចបានហើយ ហេីយលាយទឹកបន្តិចកូរអោយសព្វរួចចាំចាក់ចូល) និង គ្រឿងបុកចូល កូរអោយរលាយចូលគ្នាអស់ បន្ទាប់មកដាក់ស្ករត្នោត ទឹកត្រី ប្រេងខ្យង ម្សៅស៊ុប អំបិល និងទឹកបន្តិច រំងាស់អោយឈ្ងុយ រួចភ្លក់មើលអោយល្មម តាមការចូលចិត្ត
- ចុងក្រោយដាក់ឆ្អឹងជ្រូក ដែលបំពងហើយចូល កូរអោយសព្វចូលជាតិជាមួយគ្រឿង ទុកមួយសន្ទុះ ទើបដាក់ស្លឹកក្រូចសើចចូល ដើម្បីបន្ថែមអោយមានក្លិនឈ្ងុយ រួចជាការស្រេច ។
- មុខម្ហូបមួយមុខនេះរួចរាល់ហេីយចាស! សូមពិសារដោយរីករាយ!