Join Our Telegram Channel
Ingredients
គ្រឿងសមុទ្រគ្រប់ប្រភេទតាមចំនូលចិត្ត ក្តាម មឹក បង្គា លាស ងាវ បង្កងប៉ាក
ហតដក
ម្ទេសស្រស់ ម្ទេសក្រៀម
ម្ទេសកូរ៉េ មានម្ទេសទឹក ម្ទេសហុយ
ពោត ឬបន្លែផ្សេងទៀតតាមចំនូលចិត្ត
ស្ករ អំបិល ទឹកត្រី ម្សៅស៊ុប ប្រេងខ្យង
ទឹកដោះគោឆៅ
Directions
- បន្លែនឹងសាច់ត្រូវលាងអោយស្អាតជាមុនសិន ពោតត្រូវចំហុយអោយឆ្អិន
- ខ្ទឹមបុកលាយជាមួយម្ទេសស្រស់អោយម៉ត់
- ដាក់ខ្ទះអោយក្តៅ រួចហើយបំពង់ខ្ទឹមបុកអោយឆ្ងុយទើបដាក់ម្ទេសកូរ៉េទាំង2មុខចូល ម្ទេសហុយ1ស្លាបព្រាបាយ ម្ទេសទឹក2ស្លាបព្រាបាយ ឬលើសនេះតាមចំនូលចិត្ត
- រួចដាក់ស្ករ ទឹកត្រី អំបិល ម្សៅស៊ុប ប្រេងខ្យង នឹងទឹកដោះគោឆៅចូល កូរអោយសព្វរួចភ្លក្សរសជាតិតាមការចូលចិត្តទើបដាក់ពោត ហតដក នឹងគ្រឿងសមុទ្រគ្រប់មុខចូល
- រួចរាល់ហើយ បើសិនជាចូលចិត្តមី អាចដាក់ស្ពាហ្គាទីចូលទៀតក៏បាន






